ពិធីជប់លៀងបុគ្គលិក ប្រចាំឆ្នាំរបស់គ្រួសារ អាស៊ី វេរលុយ

+6

កាលពីថ្ងៃទី6 ខែមករា ឆ្នាំ2០25
ក្រុមហ៊ុន អាស៊ី វេរលុយ ប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិរបស់ខ្លួនដែលមានទីតាំងនៅ
មីលាក់ខ្លូនព្រែកឯង ដូចដែលបានប្រារព្ធជារៀងរាល់ឆ្នាំ។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រុមហ៊ុន អាស៊ី វេរលុយ
ក្នុងកម្មវិធីដ៏ពិសេសមួយនេះ។

 

ពិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិកនេះ គឺយើងតែងតែជួបជុំបុគ្គលិកទាំងអស់ដើម្បីបូកសរុបលទ្ធផលប្រចាំឆ្នាំ និងត្រៀងយុទ្ធសាស្រ្តថ្មីៗ ដើម្បីបន្តផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល។

 

ក្នុងបរិយាកាសដ៏កក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុតនៃកិច្ចចាប់ផ្តើមនៃការបើកកម្មវិធី
លោក ទៀង សុភា នាយកប្រតិបត្តិ នៃក្រុមហ៊ុន អាស៊ី វេរលុយ បានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់បុគ្គលិកដែលបានយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងធ្វើការអស់ពីកម្លាំងកាយ-ចិត្ត។

 

លោកបានមានប្រសាសន៍ថា៖ លោកនឹងព្យាយាមបង្កើតផលិតផល សេវាកម្ម និងស្វែងរកយុទ្ធសាស្រ្ត ដើម្បីឱ្យបងប្អូនទាំងអស់ទទួលបានការងារ និងមានប្រាក់ចំណូលកាន់តែខ្ពស់បន្ថែមទៀត។

 

យើងក៏បានចូលរួមសប្បាយរីករាយជាមួយកម្មវិធីរាំងលេងកម្សាន្ត និងប្រកួតគ្នា ប្រកបដោយភាពក្អាកក្អាយផងដែរ។

អាស៊ី វេរលុយ

ផ្តល់សេវាកម្មទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ ដែលអនុញ្ញាតិឲ្យអតិថិជនប្រើប្រាស់សេវាកម្មយ៉ាងសំបូរបែបតាមរយៈទូរស័ព្ទដៃប្រកបដោយសុវត្ថិភាព និងរហ័សទាន់ចិត្ត។

app leftapp right

Copyright © 2024 Asia Cash Express PLC. All rights reserved.

+855 98 6666 78 | +855 99 6666 78

info@asiaweiluy.com

ផ្លូវ B2 035-036 (អាគារ Elysée), កោះពេជ្រ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា