នៅក្នុងទូរសព្ទដៃ នោះលោកអ្នកអាចវេរលុយបានភ្លាមៗ ជាមួយនឹងតម្លៃសេវាសមរម្យ។ថ្មីៗនេះក្រុមហ៊ុនផ្តល់សេវាវេរលុយធំមួយនៅកម្ពុជា (អាស៊ី វេរលុយ) បានដាក់ឱ្យដំណើការនូវសេវាថ្មីរបស់ខ្លួនគឺការផ្ញើលុយទៅក្រៅប្រទេសធំៗជាដៃគូបន្ថែមពីសេវាកម្មដែលមានបច្ចុប្បន្ន នេះបើតាមកាឱ្យដឹងពីលោក ទៀង សុភា ជានាយកប្រតិបត្តិក្រុមហ៊ុន។
ក្រុមហ៊ុន អាស៊ីវេរលុយជាក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់តាមទូរស័ព្ទដៃ ការផ្ទេរលុយដាក់ និងដកលុយ ទៅវិញមកនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះ បានចាប់ដៃគូសហការជាមួយដៃគូ និងបណ្ដាធនាគារនៅក្រៅប្រទេសរាប់រយធនាគារ ដើម្បីផ្ដល់ជូននូវសេវាវេលុយទៅក្រៅប្រទេសបានភ្លាមៗប្រកបដោយសុវត្ថិភាព និងចំណាយថ្លៃសេវាទាប។
បច្ចុប្បន្ន បណ្ដាប្រទេស ជាដៃគូរបស់អាស៊ីវេរលុយ ដែលលោកអ្នកអាចធ្វើការវេរលុយរួមមាន ប្រទេសជប៉ុន ដែលមានធនាគារជាដៃគូប្រមាណជាង ១៣០ធនាគារ, ប្រទេសកូរ៉េខាងត្បូងជាង ២០ធនាគារ, ម៉ាឡេស៊ីជាង ៥០ធនាគារ, ថៃជាង ៣០ធនាគារ និង វៀតណាមប្រមាណជាង ៣០០កន្លែងនៅទូទាំងប្រទេស។
ការបន្ថែមនូវមុខងារថ្មី របស់អាស៊ី វេរលុយគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ ក្នុងការផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុឌីជីថលកាន់តែទំនើប និងទាន់សម័យសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងយុគសម័យបច្ចេកវិទ្យា។
ក្រៅពីការផ្ដល់នូវសេវាវេរលុយ ដាក់ និងដកលុយ ជាមួយ អាស៊ី វេរលុយ អេប បច្ចុប្បន្នក្រុមហ៊ុនមានការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ រួមមាន ការបញ្ចូលលុយ ទូរស័ព្ទទាំងក្នុងស្រុក និងក្រៅស្រុក, សេវាប្រាក់បៀវត្សបុគ្គលិក, ទូទាត់វិកយបត្រ និងសេវាកម្មផ្សេងៗទៀត។